...........

...........ឥឡូវនេះអ្នកធំហើយឪពុកម្តាយរបស់អ្នកសង្ឃឹមថាអ្នកយល់ដឹងពីជីវិតបានខ្លះហើយ។ជាងនេះទៀតពួកគាត់សង្ឃឹមថាអ្នកយល់និងស្គាល់ចិត្តរបស់ពួកគាត់ច្រើនហើយដែរថាម្តាយឪពុស្រលាញ់អ្នក។ អ្នកគឺជាកូនរបស់ពួកគាត់និងជាបេះដូងជាថើ្លមប្រមាត់របស់ពួកគាត់។ អ្នកគួរយល់ផងដែរថាមាតាបិតារបស់អ្នកមិនមែនខំប្រឹងធើ្វការដើម្បីគ្រាន់តែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់ ប៉ុណ្ណោះទេថែមទាំងអនាគតរបស់អ្នកទៀតផង។ពួកគាត់រៀបរាប់បែបនេះមិនមែនព្រោះតែចង់ងអោយបុត្ររបស់ពួកគាត់ដឹងគុណនិងតបស្នងចំពោះពួកគាត់នោះទេ ក៏ព្រោះពួកគាត់ចង់អោយអ្នកក្លាយជាមនុស្សល្អ។ ជាការពិតពួកគាត់ពិតជាចង់ទទួលការទំនុបបំរុងរបស់អ្នកតែពួកគាត់ហារចេញមិនរួច។ ចួរយល់ថាទោះជាពួកគាត់មានអ្វីៗគ្រប់យ៉ាងក៏ដោយក៏ពួកគាត់ពិតជាត្រូវការនិងនៅតែចង់ទទួលជំនូនពីអ្នកដែរទោះជាជំនូនទាំងនោះមិនល្អកី្តហើយមិនថ្លៃក្តីក៏ពួកគាត់សប្បាយចិត្តដែរ។ លើសនេះទៅទៀតពួកគាត់រំភើបក្រៃលែងរាល់ពេលដែលទទួលជំនូនម្តងៗដែលគាត់ដឹងថាជំនូនទាំងនោះគឺទទួលបានពីកូនប្រុសកូនស្រីរបស់ពួកគាត់។ តាមពិតទោះបីជាពួកគាត់បានចិព្ចឹាមអ្នកអោយធំដឹងក្តីក៏ដោយក៏រាល់ពេលដែលពួកគាត់ហូបអាហារដែលអ្នក ជូនគាត់យ៉ាងរំភើបក្រៃលែងហើយរាល់ពេលដែលអ្នកជូនសំលៀកបំពាក់ដ៏ស្រស់ស្អាតទៀតសោតពួកគាត់តែងតែចង់ស្លៀសំលៀកបំពាក់ទាំងនោះដើម្បីអោយអ្នកសប្បាយចិត្ត។ ទោះជានៅពេលដែលពួកគាត់ពុំបានទទួលអ្វីសោះជាជំនូនពីអ្នកក៏ពួកគាត់រីករាយចំពោះការលត់ជង្គង់លើកអពា្ជលី ទាំងគូរគួររពស្រលាញ់របស់អ្នកដែលជាជំនូនចំពោះពួកគាត់ដែរ។ បែងចែករវាងអាក្រក់និងល្អទៅតាមការពិតនិងសច្ចៈធម៌។ ចំពោះហេតុផលនេះពួកគាត់មិនបានប្រាប់អ្នកអោយលត់ជង្គង់គោរពពួកគាត់ឬទិញផ្លែឈើល្អៗជូនពួក គាត់នោះឡើយមាតាបិតាខ្លះទៀតរហូតមកទល់ដង្ហើមចុងក្រោយរបស់ពួកគាត់ហើយក៏នៅតែពុំបានគោរព ស្រលាញ់ពីកូនប្រុសកូនស្រីរបស់ពួកគាត់ឡើយ។ |